ព្រះត្រៃបិដក ភាគ ៨៦
ដឹងច្បាស់នូវរូប ដោយរូបឬ។ អើ។ រូប គឺមនោវិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលពាល់ត្រូវផោដ្ឋព្វៈ ដោយកាយឬ។ អើ។ ការរំពឹង។បេ។ ការតំាងចិត្តទុកនៃកាយ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងការរំពឹង។បេ។ ការតំាងចិត្តទុកនៃកាយ មិនមានទេឬ។ អើ។ ប្រសិនបើ ការរំពឹង។បេ។ ការតំាងចិត្តទុកនៃកាយ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលពាល់ត្រូវផោដ្ឋព្វៈដោយកាយទេ។បេ។
[៣៣៩] បុគ្គលមិនគួរនិយាយថា បុគ្គលឃើញរូបដោយចក្ខុ។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយទេឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុ។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលឃើញរូបដោយចក្ខុ។បេ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ។
ចប់ ចក្ខុនា រូបំ បស្សតីតិកថា។
ចប់ អដ្ឋារសមវគ្គ។
ID: 637825205998898088
ទៅកាន់ទំព័រ៖