ព្រះត្រៃបិដក ភាគ ៨៦

ឧទា្ទ​ននៃ​អដ្ឋា​រសម​វគ្គ​នោះ គឺ


និយាយ​អំពី​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​គង់នៅ​ក្នុង​មនុស្សលោក ១ ព្រះពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់​សំដែងធម៌ ១ ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន ១ ឧច្ចារៈ និង​បស្សាវៈ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ គ្រប​សង្កត់​នូវ​ពួក​គន្ធជាត​ដទៃ​ក្រៃពេក ១ បុគ្គល​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សាមញ្ញ​ផល​ទាំង ៤ ដោយ​អរិយមគ្គ​តែមួយ ១ បុគ្គល​ចេញ​អំពី​ឈាន រំកិល​ទៅកាន់​ឈាន ១ ធម៌​ជា​ចន្លោះ​នៃ​ឈាន មាន ១ បុគ្គល​ចូលកាន់​សមាបត្តិ ឮសម្លេង ១ បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ បុគ្គល​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ ១។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637825206215940635
ទៅកាន់ទំព័រ៖