ព្រះត្រៃបិដក ភាគ ៨៦

អើ។ ក្រែង​របស់​ជា​អនាគត មិនទាន់​កើត​ទេ​ឬ។ អើ។ ប្រសិនបើ របស់​ជា​អនាគត មិនទាន់​កើត​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​លះបង់​ពួក​កិលេស​ជា​អនាគត​ទេ។ បុគ្គល​លះបង់​ពួក​កិលេស​ជា​អនាគត​ឬ។ អើ។ ក្រែង​របស់​ជា​អនាគត មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ របស់​ជា​អនាគត មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល លះបង់​ពួក​កិលេស​ជា​អនាគត​ទេ។
 [៣៤២] បុគ្គល​លះបង់​ពួក​កិលេស​ជា​បច្ចុប្បន្ន​ឬ។ អើ។ បុគ្គល​ត្រេកអរ លះបង់​រាគៈ បុគ្គល​ប្រទូស្ត លះបង់​ទោសៈ បុគ្គល​វង្វេង លះបង់​មោហៈ បុគ្គល​សៅហ្មង លះបង់​ពួក​កិលេស​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​លះបង់​រាគៈ​ដោយ​រាគៈ លះបង់​ទោសៈ​ដោយ​ទោសៈ លះបង់​មោហៈ​ដោយ​មោហៈ លះបង់​ពួក​កិលេស​ដោយ​ពួក​កិលេស​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រាគៈ​ប្រកបដោយ​ចិត្ត មគ្គ​ប្រកបដោយ​ចិត្ត​ដែរ​ឬ។ អើ។ ការប្រជុំ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រាគៈ​ជាអកុសល មគ្គ​ជាកុសល​ឬ។ អើ។ ពួក​ធម៌​ជាកុសល និង​អកុសល ប្រកបដោយ​ទោស និង​មិន​មានទោស ថោកទាប និង​ឧត្តម មាន​ចំណែក​ខ្មៅ និង​ស មកកាន់​ភាវៈ​ចំពោះមុខ​ឬ។
ថយ | ទំព័រទី ១៩២ | បន្ទាប់
ID: 637825206727519733
ទៅកាន់ទំព័រ៖