ព្រះត្រៃបិដក ភាគ ៨៦

សុញ្ញ​តាក​ថា


 [៣៤៤] សេចក្តី​សូន្យ(១) រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ដែរ​ឬ។ អើ។ អនិ​មិត្តៈ (និព្វាន) រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​សូន្យ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ឬ។ អើ។ អប្ប​ណិ​ហិ​តៈ (និព្វាន) រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​គួរ​និយាយ​ថា អនិ​មិត្តៈ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ដែរ​ឬ។ អើ។ បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សូន្យ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​គួរ​និយាយ​ថា អប្ប​ណិ​ហិ​តៈ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ទេ​ឬ។ អើ។ បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សូន្យ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​សូន្យ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ឬ។ អើ។ សង្ខារក្ខន្ធ មិនមែន​ជា​មិន​ទៀង មិនមែន​ជា​បច្ច័យ​ប្រជុំ​តាក់តែង មិនមែន​កើតឡើង​អាស្រ័យហេតុ មិនមែន​មាន​សភាព​អស់​ទៅ មិនមែន​មាន​សភាព​សូន្យ​ទៅ មិនមែន​មាន​សភាព​ប្រាសចាក​តម្រេក មិនមែន​មាន​សភាព​រលត់ មិនមែន​មាន​សភាព​ប្រែប្រួល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​សង្ខារក្ខន្ធ មិន​ទៀង បច្ច័យ​ប្រជុំ​តាក់តែង
(១)បាន​ដល់ ខន្ធ​ជា​អនត្តលក្ខណៈ។
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 637825207470351980
ទៅកាន់ទំព័រ៖