ព្រះត្រៃបិដក ភាគ ៨៦

កើតឡើង​អាស្រ័យហេតុ មាន​សភាព​អស់​ទៅ មាន​សភាព​សូន្យ​ទៅ មាន​សភាព​ប្រាសចាក​តម្រេក មាន​សភាព​រលត់​ទៅ មាន​សភាព​ប្រែប្រួល​ឬ។ អើ។ ប្រសិនបើ សង្ខារក្ខន្ធ​មិន​ទៀង។បេ។ មាន​សភាព​ប្រែប្រួល​ទៅ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សេចក្តី​សូន្យ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ទេ។
 [៣៤៥] សេចក្តី​សូន្យ​នៃ​រូបក្ខន្ធ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ឬ។ អើ។ សេចក្តី​សូន្យ​នៃ​សង្ខារក្ខន្ធ រាប់បញ្ចូល​ក្នុង​រូបក្ខន្ធ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​សូន្យ​នៃ​វេទនាខន្ធ។បេ។ នៃ​សញ្ញាខន្ធ។បេ។ នៃ​វិញ្ញាណក្ខន្ធ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ឬ។ អើ។ សេចក្តី​សូន្យ​នៃ​សង្ខារក្ខន្ធ រាប់បញ្ចូល​ក្នុង​វិញ្ញាណក្ខន្ធ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៤៦] បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សូន្យ​នៃ​សង្ខារក្ខន្ធ រាប់បញ្ចូល​ក្នុង​រូបក្ខន្ធ​ទេ​ឬ។ អើ។ បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សូន្យ​នៃ​រូបក្ខន្ធ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សូន្យ​នៃ​សង្ខារក្ខន្ធ រាប់បញ្ចូល​ក្នុង​វេទនាខន្ធ។បេ។ រាប់បញ្ចូល​ក្នុង​សញ្ញាខន្ធ។បេ។ រាប់បញ្ចូល​ក្នុង​វិញ្ញាណក្ខន្ធ​ទេ​ឬ។ អើ។ បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​សូន្យ​នៃ​វិញ្ញាណក្ខន្ធ រាប់បញ្ចូល​ក្នុង​សង្ខារក្ខន្ធ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637825207702695097
ទៅកាន់ទំព័រ៖