ព្រះត្រៃបិដក ភាគ ៨៦
សោតាបត្តិផល ជាសង្ខតៈដែរឬ។ អ្នកមិនគួរយ៉ាងនេះទេ។បេ។ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជាអសង្ខតៈឬ។ អើ។ អរហត្តមគ្គ ជាអសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរហត្តមគ្គ ជាសង្ខតៈឬ។ អើ។ អរហត្តផល ជាសង្ខតៈដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបត្តិផល ជាអសង្ខតៈ សកទាគាមិផល។បេ។ អនាគាមិផល។បេ។ អរហត្តផល ជាអសង្ខតៈ និព្វានជាអសង្ខតៈឬ។ អើ។ អសង្ខតៈ មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មាន ៥ ឬ។ អើ។ ទីពឹង មាន ៥។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ សាមញ្ញផលកថា។
បត្តិកថា
[៣៥០] ការបាន ជាអសង្ខតៈឬ។ អើ។ និព្វាន ជាទីពឹង ជាទីជ្រក ជាទីរលឹក ជាទីប្រព្រឹត្តទៅខាងមុខ មិនច្យុត មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបាន ជាអសង្ខតៈ
ID: 637825208477573211
ទៅកាន់ទំព័រ៖