ព្រះត្រៃបិដក ភាគ ៨៦
ចុះនិព្វានជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹងមានពីរ។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥១] ការបាននូវចីវរ ជាអសង្ខតៈឬ។ អើ។ និព្វាន។បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបាននូវចីវរ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបាននូវបិណ្ឌបាត។បេ។ នូវសេនាសនៈ។បេ។ នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈឬ។ អើ។ និព្វាន។បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបាននូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825208714604410
ទៅកាន់ទំព័រ៖