ព្រះត្រៃបិដក ភាគ ៨៦
ការបាននូវចីវរ ជាអសង្ខតៈ ការបាននូវបិណ្ឌបាត។បេ។ នូវសេនាសនៈ។បេ។ នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតដែរឬ។ អើ។ អសង្ខតៈ មាន ៥ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មាន ៥ ឬ។ អើ។ ទីពឹង មាន ៥។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥២] ការបាននូវបឋមជ្ឈាន ជាអសង្ខតៈ សេចក្តីទាំងអស់ អ្នកប្រាជ្ញគប្បីឲ្យពិស្តារផងចុះ ការបាននូវទុតិយជ្ឈាន នូវតតិយជ្ឈាន នូវចតុត្ថជ្ឈាន នូវអាកាសានញ្ចាយតនៈ នូវវិញ្ញាណញ្ចាយតនៈ នូវអាកិញ្ចញ្ញាយតនៈ នូវនេវសញ្ញានាសញ្ញាយតនៈ។បេ។ នូវសោតាបត្តិមគ្គ នូវសោតាបត្តិផល នូវសកទាគាមិមគ្គ នូវសកទាគាមិផល នូវអនាគាមិមគ្គ នូវអនាគាមិផល នូវអរហត្តមគ្គ នូវអរហត្តផល ជាអសង្ខតៈឬ។ អើ។ និព្វាន។បេ។ មិនច្យុត មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបាននូវអរហត្តផល ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825208936948163
ទៅកាន់ទំព័រ៖