ព្រះត្រៃបិដក ភាគ ៨៦

 [៤] មា​នា​នុ​ស័យ ជា​អព្យាក្រឹត​ឬ។ អើ។ មានះ មា​នប​រិយុ​ដ្ឋានៈ មាន​សញ្ញោជនៈ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មានះ មា​នប​រិយុ​ដ្ឋានៈ មាន​សញ្ញោជនៈ ជាអកុសល​ឬ។ អើ។ មា​នា​នុ​ស័យ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥] ទិ​ដ្ឋានុ​ស័យ ជា​អព្យាក្រឹត​ឬ។ អើ។ ទិដ្ឋិ ទិដ្ឋោឃៈ ទិដ្ឋិ​យោ​គៈ ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ ទិដ្ឋិ​សញ្ញោជនៈ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ទិដ្ឋិ ទិដ្ឋោឃៈ ទិដ្ឋិ​យោ​គៈ ទិ​ដ្ឋិ​បរិយុ​ដ្ឋានៈ ទិដ្ឋិ​សញ្ញោជនៈ ជាអកុសល​ឬ។ អើ។ ទិ​ដ្ឋានុ​ស័យ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦] វិ​ចិ​កិ​ច្ឆា​នុ​ស័យ ជា​អព្យាក្រឹត​ឬ។ អើ។ វិចិកិច្ឆា វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ វិចិកិច្ឆា​សញ្ញោជនៈ វិចិកិច្ឆា​នី​វរ​ណៈ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិចិកិច្ឆា វិ​ចិ​កិ​ច្ឆា​បរិយុ​ដ្ឋានៈ វិចិកិច្ឆា​សញ្ញោជនៈ វិចិកិច្ឆា​នី​វរ​ណៈ ជាអកុសល​ឬ។ អើ។ វិ​ចិ​កិ​ច្ឆា​នុ​ស័យ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637825121003331556
ទៅកាន់ទំព័រ៖