ព្រះត្រៃបិដក ភាគ ៨៦
អសង្ខតៈ មានពីរឬ។ អើ។ ទីពឹង មានពីរ។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការបាននូវសោតាបត្តិមគ្គ ជាអសង្ខតៈ ការបាននូវសោតាបត្តិផល ជាអសង្ខតៈ។បេ។ ការបាននូវអរហត្តមគ្គ ជាអសង្ខតៈ ការបាននូវអរហត្តផល ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មាន ៩ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អសង្ខតៈ មាន ៩ ឬ។ អើ។ ទីពឹង មាន ៩។បេ។ ការវិនាសក្តីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៥៣] បុគ្គលមិនគួរនិយាយថា ការបាន ជាអសង្ខតៈទេឬ។ អើ។ ការបាន គឺជារូប វេទនា សញ្ញា សងា្ខរទំាងឡាយ វិញ្ញាណឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ការបាន ជាអសង្ខតៈ។
ចប់ បតិ្តកថា។
តថតាកថា
[៣៥៤] សេចក្តីទៀងទាត់នៃធម៌ទាំងពួង (មានរូបជាដើម) ជាអសង្ខតៈឬ។ អើ។ និព្វាន។បេ។ មិនស្លាប់ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីទៀងទាត់នៃធម៌ទាំងពួង ជាអសង្ខតៈ ចុះនិព្វាន ជាអសង្ខតៈដែរឬ។ អើ។ អសង្ខតៈ មានពីរឬ។
ID: 637825224978375140
ទៅកាន់ទំព័រ៖