ព្រះត្រៃបិដក ភាគ ៨៦

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អើ។ ទីពឹង មាន​ពីរ។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥៥] ភាពជា​រូប​នៃ​រូប ក្រែង​ភាពជា​រូប ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន។បេ។ មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ភាពជា​រូប​នៃ​រូប ក្រែង​ភាពជា​រូប ជា​អសង្ខ​តៈ និព្វាន​ជា​អសង្ខ​តៈ​ឬ។ អើ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អើ។ ទីពឹង មាន​ពីរ។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ភាពជា​វេទនា​នៃ​វេទនា ក្រែង​ភាពជា​វេទនា។បេ។ ភាពជា​សញ្ញា​នៃ​សញ្ញា ក្រែង​ភាពជា​សញ្ញា។បេ។ ភាពជា​សង្ខារ​នៃ​សង្ខារ​ទាំងឡាយ ក្រែង​ភាពជា​សង្ខារ។បេ។ ភាពជា​វិញ្ញាណ​នៃ​វិញ្ញាណ ក្រែង​ភាពជា​វិញ្ញាណ ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន។បេ។ មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ភាពជា​រូប​នៃ​រូប ក្រែង​ភាពជា​រូប ជា​អសង្ខ​តៈ។បេ។ ភាពជា​វិញ្ញាណ​នៃ​វិញ្ញាណ ក្រែង​ភាពជា​វិញ្ញាណ ជា​អសង្ខ​តៈ និព្វាន​ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន ៦ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ៦ ឬ។ អើ។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637825225267125118
ទៅកាន់ទំព័រ៖