ព្រះត្រៃបិដក ភាគ ៨៦

 [៣៦៧] បុគ្គល​មិន​គួរ​និយាយ​ថា សេចក្តី​ទៀងទាត់​តែ​ម៉្យាង របស់​បុថុជ្ជន មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ប្រកបដោយ​ពួក​ធម៌​ជាអកុសល ខ្មៅ​តែ​ម្យ៉ាង បុគ្គល​នោះ មុជ​ចុះ​ហើយ ចេះតែ​មុជ​ចុះទៅ​តែម្តង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ សេចក្តី​ទៀងទាត់​តែ​ម្យ៉ាង របស់​បុថុជ្ជន មាន។
 [៣៦៨] ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ប្រកបដោយ​ពួក​ធម៌​ជាអកុសល ខ្មៅ​តែ​ម្យ៉ាង បុគ្គល​នោះ ឈ្មោះថា​មុជ​ចុះ​ហើយ ចេះតែ​មុជ​ចុះទៅ​តែម្តង ព្រោះហេតុនោះ សេចក្តី​ទៀងទាត់​តែ​ម្យ៉ាង របស់​បុថុជ្ជន មាន ព្រោះ​ធ្វើ​នូវ​សេចក្តី​ចូលចិត្ត ដូច្នេះ​ឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ងើបឡើង​ហើយ មុជ​ចុះទៅ​វិញ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បុគ្គល​ងើបឡើង​សព្វកាល ហើយ​មុជ​ចុះទៅ​វិញ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 637825227204623292
ទៅកាន់ទំព័រ៖