ព្រះត្រៃបិដក ភាគ ៨៦
[៣៦៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រកបដោយពួកធម៌ជាអកុសល ខ្មៅតែម្យ៉ាង បុគ្គលនោះ ឈ្មោះថាមុជចុះហើយ ចេះតែមុជចុះទៅតែម្តង ព្រោះបុគ្គលនោះ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន ព្រោះធ្វើនូវសេចក្តីចូលចិត្ត ដូច្នេះឬ។ អើ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ងើបឡើងហើយ ឈរនៅ ងើបឡើងរកមើលសម្លឹងមើល ងើបឡើងហើយហែលទៅ ងើបឡើងហើយដល់ត្រើយខាងនាយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បុគ្គលងើបឡើងសព្វកាល ហើយឆ្លងទៅត្រើយខាងនាយបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អច្ចន្តនិយាមតាកថា។
ឥន្ទ្រិយកថា
[៣៧០] សទ្ធិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ សទ្ធាជាលោកិយៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វីរិយិន្ទ្រិយ។បេ។ សតិន្ទ្រិយ។បេ។ សមាធិន្ទ្រិយ។បេ។
ID: 637825227529154889
ទៅកាន់ទំព័រ៖