ព្រះត្រៃបិដក ភាគ ៨៦
[៣៧៥] សទ្ធាជាលោកុត្តរៈ មាន ចុះសទ្ធិន្រ្ទិយជាលោកុត្តរៈ មានដែរឬ។ អើ។ សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វីរិយៈជាលោកុត្តរៈ មាន។បេ។ បញ្ញាជាលោកុត្តរៈ មាន ចុះបញ្ញិន្រ្ទិយជាលោកុត្តរៈ មានដែរឬ។ អើ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្ទ្រិយជាលោកិយៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៧៦] សទ្ធាជាលោកិយៈ មាន ចុះសទ្ធិន្ទ្រិយជាលោកិយៈ មិនមានទេឬ។ អើ។ សទ្ធាជាលោកុត្តរៈ មាន ចុះសទ្ធិន្រ្ទិយជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វីរិយៈជាលោកិយៈ មាន។បេ។ បញ្ញាជាលោកិយៈ មាន ចុះបញ្ញិន្រ្ទិយជាលោកិយៈ មិនមានទេឬ។ អើ។ បញ្ញាជាលោកុត្តរៈ មាន ចុះបញ្ញិន្រ្ទិយជាលោកុត្តរៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825228396385061
ទៅកាន់ទំព័រ៖