ព្រះត្រៃបិដក ភាគ ៨៦

 [៣៨០] បុគ្គល​មិន​ក្លែង​ផ្តាច់​បង់ជីវិត​មាតា ឈ្មោះថា​ដល់​អនន្តរិយ​កម្ម​ឬ។ អើ។ បុគ្គល​មិន​ក្លែង​ផ្តាច់​បង់ជីវិត​មាតា ឈ្មោះថា​ដល់​អនន្តរិយ​កម្ម ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ដែរ​ឬ។ មិន​មាន​ទេ។ បុគ្គល​ក្លែង​ផ្តាច់​បង់ជីវិត​មាតា ឈ្មោះថា​ដល់​អនន្តរិយ​កម្ម ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​ក្លែង​ផ្តាច់​បង់ជីវិត​មាតា ឈ្មោះថា​ដល់​អនន្តរិយ​កម្ម ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​មិន​ក្លែង​ផ្តាច់​បង់ជីវិត​មាតា ឈ្មោះថា​ដល់​អនន្តរិយ​កម្ម​ទេ។
 [៣៨១] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​សម្លាប់​មាតា ដល់​អនន្តរិយ​កម្ម​ទេ​ឬ។ អើ។ ក្រែង​មាតា បុគ្គល​នោះ​ផ្តាច់​បង់ជីវិត​ហើយ​ឬ។ អើ។ ប្រសិនបើ មាតា បុគ្គល​នោះ​ផ្តាច់​បង់ជីវិត​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​សម្លាប់​មាតា ដល់​អនន្តរិយ​កម្ម។ បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​សម្លាប់​បិតា ដល់​អនន្តរិយ​កម្ម​ទេ​ឬ។ អើ។ ក្រែង​បិតា បុគ្គល​នោះ​ផ្តាច់​បង់ជីវិត​ហើយ​ឬ។ អើ។ ប្រសិនបើ បិតា បុគ្គល​នោះ​ផ្តាច់​បង់ជីវិត​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា បុគ្គល​សម្លាប់​បិតា ដល់​អនន្តរិយ​កម្ម។ បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​សម្លាប់​ព្រះអរហន្ត
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637825229255368866
ទៅកាន់ទំព័រ៖