ព្រះត្រៃបិដក ភាគ ៨៦

គប្បី​ឲ្យ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ញាណ​របស់​បុថុជ្ជន មិន​មាន​ទេ។
 [៣៨៦] ញាណ​របស់​បុថុជ្ជន មាន​ដែរ​ឬ។ អើ។ បុថុជ្ជន កំណត់​ដឹង​ទុក្ខ លះបង់​សមុទយៈ ធ្វើឲ្យ​ជាក់ច្បាស់​និរោធ ចម្រើន​មគ្គ​ដោយ​ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ញាណ​កថា។


និរយបាល​កថា


 [៣៨៧] ពួក​និរយបាល ក្នុង​ឋាននរក(១) មិន​មាន​ទេ​ឬ។ អើ។ ហេតុ​នៃ​កម្ម ក្នុង​ឋាននរក មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ហេតុ​នៃ​កម្ម ក្នុង​ឋាននរក មាន​ដែរ​ឬ។ អើ។ ពួក​និរយបាល ក្នុង​ឋាននរក មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
(១)លទ្ធិ​របស់​មនុស្ស​ខ្មៅ​យល់ថា កម្ម​របស់​ខ្លួនឯង​បៀតបៀន​សត្វ ដែល​កើត​ក្នុង​នរក ដោយ​សភាព​ជា​នាយ​និរយបាល ឯ​ពួក​សត្វ​ដែល​ឈ្មោះថា នាយ​និរយបាល​នោះ មិន​មាន​ឡើយ សកវាទី​សួរ​ដូច្នេះ អាស្រ័យ​កាត់សេចក្តី​ឲ្យដឹង​ថា និរយបាល ប្រាកដជា​មាន​ក្នុង​ឋាននរក (អដ្ឋកថា)។
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637825230739039876
ទៅកាន់ទំព័រ៖