ព្រះត្រៃបិដក ភាគ ៨៦

 [៣៧] តំណ​នៃ​ចិត្ត ជាស​មា​ធិ​ឬ។ អើ។ តំណ​នៃ​អកុសលចិត្ត ជាស​មា​ធិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ តំណ​នៃ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ។បេ។ ប្រកបដោយ​ទោសៈ។បេ។ ប្រកបដោយ​មោហៈ។បេ។ ប្រកប​ដោយ​អនោត្តប្បៈ ជាស​មា​ធិ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៨] បុគ្គល​មិន​គួរ​និយាយ​ថា តំណ​នៃ​ចិត្ត ជាស​មា​ធិ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​អាវុសោ​និគ្រន្ថ​ទាំងឡាយ តថាគត មិន​ញាប់ញ័រ​ដោយ​កាយ មិន​ពោល​វាចា អាច​ដើម្បី​នៅជា​អ្នកទទួល​សេចក្តី​សុខ​តែ​ម្យ៉ាង អស់​យប់ និង​ថ្ងៃ​ទាំងឡាយ ៧ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ តំណ​នៃ​ចិត្ត ជាស​មា​ធិ។

ចប់ សមាធិ​កថា។


ធម្ម​ដ្ឋិ​តតាក​ថា


 [៣៩] ធម្ម​ដ្ឋិ​តតា (ការតាំងនៅ​នៃ​ធម៌ គឺ​បដិច្ចសមុប្បាទ) សម្រេច​ឬ។ អើ។ កា​រតំា​ងនៅ​នៃ​ធម្ម​ដ្ឋិ​តតា​នោះ សម្រេច​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កា​រតំា​ងនៅ​នៃ​ធម្ម​ដ្ឋិ​តតា​នោះ សម្រេច​ឬ។ អើ។
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 637825128668823459
ទៅកាន់ទំព័រ៖