ព្រះត្រៃបិដក ភាគ ៨៦
[៣៨៨] ហេតុនៃកម្ម ក្នុងឋានមនុស្ស មាន ចុះពួកអ្នកធ្វើកម្ម (ធ្វើទោស) មានដែរឬ។ អើ។ ហេតុនៃកម្ម ក្នុងឋាននរក មាន ចុះពួកនិរយបាល មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ហេតុនៃកម្មក្នុងឋាននរក មាន ចុះពួកនិរយបាល មិនមានទេឬ។ អើ។ ហេតុនៃកម្មក្នុងឋានមនុស្ស មាន ចុះពួកនិរយបាល មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣៨៩] ពួកនិរយបាល ក្នុងឋាននរក មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ស្តេចវេស្សភូ មិនបៀតបៀន ស្តេចប្រេត ស្តេចសោមៈ ស្តេចយមៈ ស្តេចវេស្សវ័ណ ក៏មិនបៀតបៀនដែរ មានតែកម្មរបស់ខ្លួន រមែងបៀតបៀនសត្វដែលច្យុតចាកលោកនេះ ទៅកាន់បរលោក ក្នុងឋាននរកនោះ
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ពួកនិរយបាល ក្នុងឋាននរក មិនមានទេ។
[៣៩០] ពួកនិរយបាល ក្នុងឋាននរក មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល
ID: 637825231114664800
ទៅកាន់ទំព័រ៖