ព្រះត្រៃបិដក ភាគ ៨៦

ឲ្យ​ធ្វើ​នូវ​ហេតុ ឈ្មោះថា​ចំណង ៥ យ៉ាង ចំពោះ​បុគ្គល​នោះ គឺ​យក​ដែកគោល​ក្តៅ មក​បោះ​ត្រង​ដៃ។ យក​ដែកគោល​ក្តៅ មក​បោះ​ត្រង់​ដៃ​ទីពីរ។ យក​ដែកគោល​ក្តៅ មក​បោះ​ត្រង់​ជើង។ យក​ដែកគោល​ក្តៅ មក​បោះ​ត្រង់​ជើង​ទីពីរ។ យក​ដែកគោល​ក្តៅ មក​បោះ​ត្រង់​កណ្តាល​ដើមទ្រូង។ បុគ្គល​នោះ រងវេទនា ជា​ទុក្ខ ក្លៀវក្លា រឹងរូស ក្នុង​នរក​នោះ បាបកម្ម​នោះ មិនទាន់​អស់​ទៅ​ដរាបណា ក៏​មិន​ធ្វើ​មរណកាល​ដរាប​នោះ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ពួក​និរយបាល​ក្នុង​ឋាននរក មាន។
 [៣៩១] ពួក​និរយបាល ក្នុង​ឋាននរក មិន​មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល​ផ្តេក​បុគ្គល​នោះ ហើយ​ចំាង​ដោយ​ដឹង​ទំាង​ឡាយ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ដាក់​បុគ្គល​នោះ ឲ្យ​មាន​ជើង​ឡើងលើ មាន​ក្បាល​ចុះក្រោម ហើយ​ច្រាស​ដោ​យកំា​បិត​ទាំងឡាយ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ទឹម​បុគ្គល​ក្នុង​រថ បរ​ទៅ​ផង បរ​ត្រឡប់មកវិញ​ផង លើ​ផែនដី​ដែល​ភ្លើង​ឆេះ​រន្ទាលច្រាលឆ្អៅ។បេ។ ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ ពួក​និរយបាល ញុំាង​បុគ្គល​នោះ ឲ្យ​ឡើង​ផង ឲ្យ​ចុះ​ផង កាន់​ភ្នំ​រងើកភ្លើង​ធំ ដែល​ភ្លើង​ឆេះ​រន្ទាលច្រាលឆ្អៅ។បេ។
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637825231419115046
ទៅកាន់ទំព័រ៖