ព្រះត្រៃបិដក ភាគ ៨៦

ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ចាប់​បុគ្គល​នោះ ឲ្យ​មាន​ជើង​ឡើងលើ ក្បាល​ចុះក្រោម ហើយ​បោះ​ទៅ​ក្នុង​ខ្ទះ ដ៏​ពេញដោយ​ទឹក​ទង់ដែង​ក្តៅ ដែល​ភ្លើង​ឆេះ​រន្ទាលច្រាលឆ្អៅ បុគ្គល​នោះ រមែង​ឆេះ នៅ​មាន​ពពុះ​ព្រួចៗ ក្នុង​នរក​នោះ បុគ្គល​នោះ កាល​ឆេះ នៅ​មាន​ពពុះ​ព្រួចៗ ក្នុង​នរក​នោះ ទៅ​ខាងលើ​ម្តង ទៅ​ខាងក្រោម​ម្តង ទៅ​ទទឹង​ម្តង បុគ្គល​នោះ ដល់​នូវ​សេចក្តី​ទុក្ខ​ក្នុង​នរក​នោះ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល បោះ​បុគ្គល​នោះ ទៅ​ក្នុង​មហានរក ម្នាល​ភិក្ខុ​ទាំងឡាយ មហានរក​នោះ​ឯង មាន​ជ្រុង ៤ មាន​ទ្វារ ៤ ដែល​ធម្មតា​ចែក រាប់​ដោយ​ចំណែក មាន​កំពែង​ដែក​ព័ទ្ធជុំវិញ គ្រប​ដោយ​គម្រប​ដែក ភូមិ​របស់​មហានរក​នោះ ជា​វិការ​នៃ​ដែក ដែល​រុងរឿង ប្រកបដោយ​កំ​ដៅ ផ្សាយ​ទៅ​អស់​ទីមួយ​រយ​យោជន៍​ដោយ​ជុំវិញ ហើយ​ឋិតនៅ​សព្វកាល
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ពួក​និរយបាល ក្នុង​ឋាននរក មាន។

ចប់ និរយបាល​កថា។

ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637825232081159686
ទៅកាន់ទំព័រ៖