ព្រះត្រៃបិដក ភាគ ៨៦
ញាណកថា
[៤០០] ញាណ មានវត្ថុ ១២
(១) ជាលោកុត្តរៈឬ។ អើ។ លោកុត្តរញាណ មាន ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ លោកុត្តរញាណមាន ១២ ឬ។ អើ។ សោតាបត្តិមគ្គ មាន ១២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាបត្តិមគ្គ មាន ១២ ឬ។ អើ។ សោតាបត្តិផល មាន ១២ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិមគ្គ។បេ។ អនាគាមិមគ្គ។បេ។ អរហត្តមគ្គ មាន ១២ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរហត្តមគ្គ មាន ១២ ឬ។ អើ។ អរហត្តផល មាន ១២ ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០១] បុគ្គលមិនគួរនិយាយថា ញាណ មានវត្ថុ ១២ ជាលោកុត្តរៈទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជា្ជកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនដែលបានឮក្នុងកាលមុនថា នេះទុក្ខឈ្មោះថាអរិយសច្ចដូច្នេះ ម្នាលភិក្ខុទាំងឡាយ។បេ។
(១)សំដៅយកញាណ មានអាការៈ ១២ ក្នុងកាលសំដែងធម្មចក្រ ត្រង់សច្ចៈទាំង ៤ ក្នុងសច្ចៈមួយ មានញាណបីៗ គឺសច្ចញ្ញាណ ១ កិច្ចញ្ញាណ ១ កតញ្ញាណ ១ រួមជាញាណ ១២។
ID: 637825235136644724
ទៅកាន់ទំព័រ៖