ព្រះត្រៃបិដក ភាគ ៨៦
ដល់តថាគតថា ទុក្ខឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរកំណត់ដឹង ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា ទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគត បានកំណត់ដឹងហើយ ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគត ថាតណ្ហា នំាឲ្យកើតទុក្ខនេះ ឈ្មោះថាអរិយសច្ច ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា តណ្ហា នំាឲ្យកើតទុក្ខ ឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរលះចោល ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា តណ្ហា នំាឲ្យកើតទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគតបានលះចោលហើយ ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា ទីរលត់ទុក្ខនេះ ឈ្មោះថាអរិយសច្ច ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរធ្វើឲ្យជាក់ច្បាស់ ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគតបានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខនេះ ឈ្មោះថាអរិយសច្ច ម្នាលភិក្ខុទាំងឡាយ។បេ។ ដល់តថាគតថា សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះឯង បុគ្គលគួរចម្រើន ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ។បេ។
ID: 637825235620253930
ទៅកាន់ទំព័រ៖