ព្រះត្រៃបិដក ភាគ ៨៦
ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមាន ដល់ធម្មដ្ឋិតតានោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០] ការតំាងនៅនៃរូប សម្រេចឬ។ អើ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមាន ដល់ការតាំងនៅនៃរូបនោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការតាំងនៅនៃវេទនា។បេ។ ការតំាងនៅនៃសញ្ញា។បេ។ ការតំាងនៅនៃសង្ខារ។បេ។ ការតំាងនៅនៃវិញ្ញាណ សម្រេចឬ។ អើ។ ការតាំងនៅនៃធម្មដ្ឋិតតានោះ សម្រេចដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការតំាងនៅនៃធម្មដ្ឋិតតានោះ សម្រេចឬ ។ អើ។ ការធ្វើនូវទីបំផុតនៃទុក្ខ មិនមាន ការផ្តិលផ្តាច់នូវវដ្តៈ មិនមាន អនុបាទាបរិនិព្វាន មិនមាន ដល់ការតំាងនៅនៃវិញ្ញាណនោះៗទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ធម្មដ្ឋិតតាកថា។
ID: 637825128972260924
ទៅកាន់ទំព័រ៖