ព្រះត្រៃបិដក ភាគ ៨៦
ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនដែលបានឮក្នុងកាលមុនថា សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ទីរលត់ទុក្ខ ឈ្មោះថាអរិយសច្ចនោះ តថាគតបានចម្រើនហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ញាណ មានវត្ថុ ១២ ជាលោកុត្តរៈ។
ចប់ ញាណកថា។
ចប់ វីសតិមវគ្គ។
ឧទ្ទាននៃវីសតិមវគ្គនោះ គឺ
និយាយអំពីមាតុឃាតក៍ ដល់អនន្តរិយកម្ម បិតុឃាតក៍ ដល់អនន្តរិយកម្ម អរហន្តឃាតក៍ ដល់អនន្តរិយកម្ម រុហិរុប្បាទក៍ ដល់អនន្តរិយកម្ម សង្ឃភេទក៍ ដល់អនន្តរិយកម្ម ១ ញាណរបស់បុថុជ្ជន មិនមាន ១ ពួកនិរយបាល ក្នុងឋាននរក មិនមាន ១ ពួកសត្វតិរច្ឆាន ក្នុងទេវលោកមាន ១ មគ្គប្រកបដោយអង្គប្រាំ ១ ញាណមានវត្ថុ ១២ ជាលោកុត្តរៈ ១។
ចប់ ចតុត្ថបណ្ណាសកៈ។
(ក្នុងបណ្ណាសកៈនេះ) និយាយអំពីការសង្កត់សង្កិនជាដើម ១ ការសន្សំបុណ្យជាដើម ១ ព្រះមានព្រះភាគឋិតនៅក្នុងមនុស្សលោកជាដើម ១ ការលះកិលេសជាអតីតជាដើម ១ មាតុឃាតក៍ ដល់អនន្តរិយកម្មជាដើម ១។
ID: 637825235937440465
ទៅកាន់ទំព័រ៖