ព្រះត្រៃបិដក ភាគ ៨៦
សាសនាកថា
[៤០២] សាសនា គេធ្វើជាថ្មី
(១) បានដែរឬ។ អើ។ សតិប្បដ្ឋាន គេធ្វើជាថ្មីបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សាសនា គេធ្វើជាថ្មីបានដែរឬ។ អើ។ សម្មប្បធាន។បេ។ ឥទិ្ធបាទ។បេ។ ឥន្រ្ទិយ។បេ។ ពលៈ។បេ។ ពោជ្ឈង្គៈ គេធ្វើជាថ្មីបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អកុសល គេធ្វើក្នុងកាលមុន កុសល គេធ្វើក្នុងកាលជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អំពើប្រកបដោយអាសវៈ។បេ។ គួរដល់សញ្ញោជនៈ គួរដល់គន្ថៈ គួរដល់ឱឃៈ គួរដល់យោគៈ គួរដល់នីវរណៈ ដែលបរាមាសៈគប្បីសា្ទបអង្អែល ជាប្រយោជន៍ដល់ឧបាទាន។បេ។ ប្រកបដោយកិលេស គេធ្វើក្នុងកាលមុន អំពើមិនប្រកបដោយកិលេស គេធ្វើក្នុងកាលជាខាងក្រោយឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤០៣] បុគ្គលណាមួយ ធ្វើសាសនារបស់ព្រះតថាគត ជាថ្មីមានដែរឬ។ អើ។ បុគ្គលណាមួយ ធ្វើសតិប្បដ្ឋានជាថ្មី មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលណាមួយ ធ្វើសម្មប្បធាន។បេ។ ឥទ្ធិបាទ។បេ។ ឥន្ទ្រិយ។បេ។ ពលៈ។បេ។ ពោជ្ឈង្គៈជាថ្មី មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
(១) សំដៅយកការសង្គាយនាទាំង ៣ លើកខាងដើម គឺសង្គាយនាទី១ ទី២ ទី៣។
ID: 637825236374024816
ទៅកាន់ទំព័រ៖