ព្រះត្រៃបិដក ភាគ ៨៦
[៤០៩] បុគ្គលមិនគួរនិយាយថា ការដល់នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួច មានទេឬ។ អើ។ ព្រះអរហន្ត ដឹងនូវពុទ្ធវិស័យទាំងអស់ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ការដល់នូវព្រះអរហត្ត ព្រោះមិនលះសញ្ញោជនៈតិចតួចមាន។
ចប់ សញ្ញោជនកថា។
ឥទ្ធិកថា
[៤១០] សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ឈើទាំងឡាយ ចូរមានស្លឹកជានិច្ចដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ឈើទាំងឡាយ ចូរមានផ្កាជានិច្ច។បេ។ ឈើទាំងឡាយ ចូរមានផ្លែជានិច្ច ចូរត្រជាក់ត្រជំជានិច្ច ចូរមានសេចក្តីក្សេមជានិច្ច ចូរមានបាយងាយជានិច្ច ចូរមានភ្លៀងស្រួលជានិច្ចដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ផស្សៈកើតឡើងហើយ កុំរលត់ទៅវិញឡើយដូច្នេះ មានដែរឬ។
ID: 637825237646820870
ទៅកាន់ទំព័រ៖