ព្រះត្រៃបិដក ភាគ ៨៦

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី​ថា វេទនា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា កើត​ឡើយ​ហើយ កុំ​រលត់​ទៅវិញ​ឡើយ​ដូច្នេះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១១] សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី មាន​ដែរ​ឬ។ អើ។ សេចក្តី​សម្រេច​តាមប្រាថ្នា​ថា រូប ចូរ​ទៀង​ដូច្នេះ មាន​ដែរ​ឬ។ សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី ថា វេទនា សញ្ញា សង្ខារ​ទាំងឡាយ។បេ។ វិញ្ញាណ ចូរ​ទៀង​ដូច្នេះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤១២] សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី មាន​ដែរ​ឬ។ អើ។ សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី​ថា ពួក​សត្វ​មាន​ជាតិ​ជា​ធម្មតា កុំ​កើត​ឡើយ​ដូច្នេះ មាន​ដែរ​ឬ។បេ។ ថា ពួក​សត្វ​មាន​ជរា​ជា​ធម្មតា កុំ​ចាស់​គ្រំា​គ្រា​ឡើយ​ដូច្នេះ។បេ។ ថា ពួក​សត្វ​មាន​ព្យាធិ​ជា​ធម្មតា កុំ​ឈឺចាប់​ឡើយ​ដូច្នេះ។បេ។ ថា ពួក​សត្វ​មាន​មរណៈ​ជា​ធម្មតា កុំ​ស្លាប់​ឡើយ​ដូច្នេះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 637825237961051595
ទៅកាន់ទំព័រ៖