ព្រះត្រៃបិដក ភាគ ៨៦
ឋិតនៅក្នុងយាមៈ ឋិតនៅក្នុងតុសិត ឋិតនៅក្នុងនិម្មានរតី ឋិតនៅក្នុងបរនិមិ្មតវសវត្តី។បេ។ ឋិតនៅក្នុងព្រហ្មលោកឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ សព្វទិសាកថា។
ធម្មកថា
[៤១៦] ពួកធម៌ទាំងអស់ ជានិយតៈឬ។ អើ។ (ពួកធម៌ទាំងអស់) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (ពួកធម៌ទាំងអស់) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ គំនរ ជាអនិយតៈ មិនមានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងគំនរជាអនិយតៈ មានដែរឬ។ អើ។ ប្រសិនបើ គំនរជាអនិយតៈ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌ទាំងអស់ ជានិយតៈទេ។
[៤១៧] ពួកធម៌ទាំងអស់ជានិយតៈឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ ៣ យ៉ាង គឺគំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា គំនរ ៣ យ៉ាង គឺគំនរជាមិច្ឆត្តនិយតៈ ១ គំនរជាសម្មត្តនិយតៈ ១ គំនរជាអនិយតៈ ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ពួកធម៌ទាំងអស់ ជាអនិយតៈទេ។
ID: 637825239959440760
ទៅកាន់ទំព័រ៖