ព្រះត្រៃបិដក ភាគ ៨៦

កម្មក​ថា


 [៤២០] ពួក​កម្ម​ទាំងអស់​ជា​និ​យតៈ​ឬ។ អើ។ (ពួក​កម្ម​ទាំងអស់) ជា​មិច្ឆត្ត​និ​យតៈ​ឬ។ អើ។ (ពួក​កម្ម​ទាំងអស់) ជា​មិច្ឆត្ត​និ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (ពួក​កម្ម​ទាំងអស់) ជា​សម្មត្តនិ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ គំនរ​ជា​អនិយតៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​គំនរ​ជា​អនិយតៈ មាន​ដែរ​ឬ។ អើ។ ប្រសិនបើ គំនរ​ជា​អនិយតៈ មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ពួក​កម្ម​ទាំងអស់​ជា​និ​យតៈ​ទេ។
 [៤២១] ពួក​កម្ម​ទាំងអស់​ជា​និ​យតៈ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា គំនរ មាន ៣ យ៉ាងគឺ គំនរ​ជា​មិច្ឆត្ត​និ​យតៈ ១ គំនរ​ជា​សម្មត្តនិ​យតៈ ១ គំនរ​ជា​អនិយតៈ ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា គំនរ​មាន ៣ យ៉ាងគឺ គំនរ​ជា​មិច្ឆត្ត​និ​យតៈ ១ គំនរ​ជា​សម្មត្តនិ​យតៈ ១ គំនរ​ជា​អនិយតៈ ១ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ពួក​កម្ម​ទាំងអស់​ជា​និ​យតៈ​ទេ។
 [៤២២] ទិដ្ឋធម្ម​វេទ​និ​យក​ម្ម ជា​និ​យតៈ ដោយ​អត្ថ​ថា បុគ្គល​គប្បី​ទទួល​ក្នុង​បច្ចុប្បន្ន​ឬ។ អើ។ (ទិដ្ឋធម្ម​វេទ​និ​យក​ម្ម) ជា​មិច្ឆត្ត​និ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (ទិដ្ឋធម្ម​វេទ​និ​យក​ម្ម) ជា​សម្មត្តនិ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ឧបប​ជ្ជ​វេទ​និ​យក​ម្ម។បេ។
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 637825240551483642
ទៅកាន់ទំព័រ៖