ព្រះត្រៃបិដក ភាគ ៨៦

អប​រា​បរិយ​វេទ​និ​យក​ម្ម ជា​និ​យតៈ ដោយ​អត្ថ​ថា បុគ្គល​គប្បី​ទទួល​ក្នុង​ជាតិ​ជាលំដាប់​តទៅ​ឬ។ អើ។ (អប​រា​បរិយ​វេទ​និ​យក​ម្ម) ជា​មិច្ឆត្ត​និ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ (អប​រា​បរិយ​វេទ​និ​យក​ម្ម) ជា​សម្មត្តនិ​យតៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២៣] បុគ្គល​មិន​គួរ​និយាយ​ថា ទិដ្ឋធម្ម​វេទ​និ​យក​ម្ម ជា​និ​យតៈ ដោយ​អត្ថ​ថា បុគ្គល​គប្បី​ទទួល​ក្នុង​បច្ចុប្បន្ន ឧបប​ជ្ជ​វេទ​និ​យក​ម្ម។បេ។ អប​រា​បរិយ​វេទ​និ​យក​ម្ម ជា​និ​យតៈ ដោយ​អត្ថ​ថា បុគ្គល​គប្បី​ទទួល​ក្នុង​ជាតិ​ជាលំដាប់​តទៅ​ឬ។ អើ។ ទិដ្ឋធម្ម​វេទ​និ​យក​ម្ម ជា​ឧបប​ជ្ជ​វេទ​និ​យៈ​ក៏​មាន ជា​អប​រា​បរិយ​វេទ​និ​យៈ​ក៏​មាន។បេ។ ឧបប​ជ្ជ​វេទ​និ​យក​ម្ម ជា​ទិដ្ឋធម្ម​វេទ​និ​យៈ​ក៏​មាន ជា​អប​រា​បរិយ​វេទ​និ​យៈ​ក៏​មាន។បេ។ អប​រា​បរិយ​វេទ​និ​យក​ម្ម ជា​ទិដ្ឋធម្ម​វេទ​និ​យៈ​ក៏​មាន ជា​ឧបប​ជ្ជ​វេទ​និ​យៈ​ក៏​មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ទិដ្ឋធម្ម​វេទ​និ​យក​ម្ម​ជា​និ​យតៈ ដោយ​អត្ថ​ថា បុគ្គល​គប្បី​ទទួល​ក្នុង​បច្ចុប្បន្ន ឧបប​ជ្ជ​វេទ​និ​យក​ម្ម។បេ។ អប​រា​បរិយ​វេទ​និ​យក​ម្ម​ជា​និ​យតៈ ដោយ​អត្ថ​ថា បុគ្គល​គប្បី​ទទួល​ក្នុង​ជាតិ​ជាលំដាប់​តទៅ។

ចប់ កម្មក​ថា។
ចប់ ឯក​វី​សតិម​វគ្គ។

ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637825240801639982
ទៅកាន់ទំព័រ៖