ព្រះត្រៃបិដក ភាគ ៨៦

បរិនិព្វាន​កថា


 [៤២៤] បរិនិព្វាន ព្រោះ​មិន​លះបង់​សញ្ញោជនៈ​តិចតួច មាន​ដែរ​ឬ។ អើ។ បរិនិព្វាន ព្រោះ​មិន​លះ​បង់​សក្កា​យទិដ្ឋិ។បេ។ ព្រោះ​មិន​លះ​បង់​អនោត្តប្បៈ​តិចតួច មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២៥] បរិនិព្វាន ព្រោះ​មិន​លះបង់​សញ្ញោជនៈ​តិចតួច មាន​ដែរ​ឬ។ អើ។ ព្រះអរហន្ត​ប្រកបដោយ​រាគៈ។បេ។ ប្រកបដោយ​កិលេស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ព្រះអរហន្ត មិន​មាន​រាគៈ។បេ។ មិន​មាន​កិលេស​ទេ​ឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត​មិន​មាន​រាគៈ។បេ។ មិន​មាន​កិលេស​ទេ។ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បរិនិព្វាន ព្រោះ​មិន​លះបង់​សញ្ញោជនៈ​តិចតួច មាន​ទេ។
 [៤២៦] បុគ្គល​មិន​គួរ​និយាយ​ថា បរិនិព្វាន ព្រោះ​មិន​លះបង់​សញ្ញោជនៈ​តិចតួច មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត ដឹង​ពុទ្ធវិស័យ​ទាំងអស់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ បរិនិព្វាន ព្រោះ​មិន​លះបង់​សញ្ញោជនៈ​តិចតួច មាន។

ចប់ បរិនិព្វាន​កថា។

ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637825241406452215
ទៅកាន់ទំព័រ៖