ព្រះត្រៃបិដក ភាគ ៨៦

កុសល​ចិត្ត​កថា


 [៤២៧] ព្រះអរហន្ត មាន​កុសល​ចិត្ត ហើយ​បរិនិព្វាន​ឬ។ អើ។ ព្រះអរហន្ត តាក់តែង​បុញ្ញាភិសង្ខារ តាក់​តែង​អានេ​ញ្ជា​ភិ​សង្ខារ ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​គតិ ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​ភព ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​ភាពជា​ធំ ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​ភាពជា​អធិបតី ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​មាន​ភោគៈ​ច្រើន ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​មាន​បរិវារ​ច្រើន ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​លំអ​ដ៏​លើស​ក្នុង​ទេវលោក ធ្វើ​កម្ម​ប្រព្រឹត្តទៅ​ដើម្បី​លំអ​ដ៏​លើស​ក្នុង​មនុស្សលោក ទើប​បរិនិព្វាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤២៨] ព្រះអរហន្ត មាន​កុសល​ចិត្ត ហើយ​បរិនិព្វាន​ឬ។ អើ។ ព្រះអរហន្ត កាល​សន្សំ កាល​មិន​សន្សំ កាល​លះបង់ កាល​ប្រកាន់ កាល​កកាយ​ចេញ កាល​កៀរគរ កាល​កំចាត់​ចេញ។បេ។ កាល​ប្រមូល​មក ទើប​បរិនិព្វាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ព្រះអរហន្ត មិន​សន្សំ មិនមែន​ជា​មិន​សន្សំ លុះ​មិន​សន្សំ​ហើយ ឋិតនៅ​ឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត មិន​សន្សំ មិនមែន​ជា​មិន​សន្សំ លុះ​មិន​សន្សំ​ហើយ ឋិតនៅ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះអរហន្ត មាន​កុសល​ចិត្ត ហើយ​បរិនិព្វាន​ទេ។
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637825241678339675
ទៅកាន់ទំព័រ៖