ព្រះត្រៃបិដក ភាគ ៨៦
ឋិតនៅក្នុងបកតិចិត្ត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្តឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ។
[៤៣១] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត ឋិតនៅក្នុងចិត្តដែលសម្រេចដោយកិរិយា ហើយបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្ត ឋិតនៅក្នុងវិបាកចិត្ត ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត ឋិតនៅក្នុងវិបាកចិត្ត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ។
[៤៣២] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានឬ។ អើ។ ព្រះអរហន្ត ឋិតនៅក្នុងចិត្តជាកិរិយា និងអព្យាក្រឹត ហើយបរិនិព្វានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងព្រះអរហន្ត ឋិតនៅក្នុងចិត្តជាវិបាក និងអព្យាក្រឹត ហើយបរិនិព្វានឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត ឋិតនៅក្នុងចិត្តជាវិបាក និងអព្យាក្រឹត ហើយបរិនិព្វាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិព្វានទេ។
ID: 637825242322111158
ទៅកាន់ទំព័រ៖