ព្រះត្រៃបិដក ភាគ ៨៦
[៤៣៣] ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិពា្វនឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈាន ហើយបរិនិពា្វនក្នុងលំដាប់ (អំពីចតុត្ថជ្ឈាននោះ) ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈាន ហើយបរិនិពា្វនក្នុងលំដាប់ (អំពីចតុត្ថជ្ឈាននោះ) មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ឋិតនៅក្នុងសេចក្តីមិនញាប់ញ័រ ហើយបរិនិពា្វនទេ។
ចប់ អានេញ្ជកថា។
ធមា្មភិសមយកថា
[៤៣៤] ការត្រាស់ដឹងធម៌ នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អើ។ ការសំដែងធម៌ ការសា្តប់ធម៌ ការសាកសួរធម៌ ការដេញដោលសួរ ការសមាទានសីល ភាវៈនៃការគ្រប់គ្រងទា្វរ ក្នុងឥន្រ្ទិយទាំងឡាយ ភាវៈនៃការដឹងប្រមាណ ក្នុងភោជន ការប្រកបរឿយៗ ក្នុងកិរិយាភា្ញក់រលឹក អស់រាត្រីខាងដើម និងរាត្រីខាងចុង នៃសត្វដែលដេកនៅក្នុងគភ៌ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសំដែងធម៌។បេ។ ការប្រកបរឿយៗ ក្នុងកិរិយាភា្ញក់រលឹក អស់រាត្រីខាងដើម និងរាត្រីខាងចុង នៃសត្វដែលដេកនៅក្នុងគភ៌ មិនមានទេឬ។ អើ។ ប្រសិនបើ ការសំដែងធម៌ ការស្តាប់ធម៌។បេ។
ID: 637825242630091936
ទៅកាន់ទំព័រ៖