ព្រះត្រៃបិដក ភាគ ៨៦

ការ​ប្រក​បរឿយៗ ក្នុង​កិ​រិយា​ភា្ញ​ក់​រលឹក អស់​រាត្រី​ខាងដើម និង​រាត្រី​ខាងចុង នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មាន​ទេ។
 [៤៣៥] ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មាន​ដែរ​ឬ។ អើ។ ក្រែង​បច្ច័យ​ទាំងឡាយ ២ គឺ សំឡេង​គឹកកង អំពីសំណាក់​នៃ​បុគ្គល​ដទៃ ១ ការ​ធ្វើ​ទុក​ក្នុងចិត្ត ដោយ​ឧបាយ​នៃ​ប្រាជ្ញា ១ ព្រោះ​អាស្រ័យ​សម្មាទិដ្ឋិ មាន​ឬ។ អើ។ ប្រសិនបើ បច្ច័យ​ទាំងឡាយ ២ គឺ​សំឡេង​គឹកកង អំពីសំណាក់​នៃ​បុគ្គល​ដទៃ ១ ការ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ឧបាយ​នៃ​ប្រាជ្ញា ១ ព្រោះ​អាស្រ័យ​សម្មាទិដ្ឋិ មាន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មាន​ទេ។
 [៤៣៦] ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មាន​ដែរ​ឬ។ អើ។ ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​ដេកលក់ មាន​សេចក្តី​ប្រមាទ មានសតិ​ភ្លេច មិនដឹង​ខ្លួន មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ធម្មា​ភិ​សមយ​កថា។

ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 637825242927637892
ទៅកាន់ទំព័រ៖