ព្រះត្រៃបិដក ភាគ ៨៦
[៤៤] រូប សម្រេចហើយ ចុះសេចក្តីមិនទៀងនៃរូប មានដែរឬ។ អើ។ សេចក្តីមិនទៀង សម្រេចហើយ ចុះសេចក្តីមិនទៀង នៃសេចក្តីមិនទៀង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប សម្រេចហើយ ចុះជរានៃរូប មានដែរឬ។ អើ។ ជរា សម្រេចហើយ ចុះជរា នៃជរា មានដែរឬ។ អ្នកមិនគួរពោលលយ៉ាងនេះទេ។ បេ ។ រូប សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាននៃរូប មានដែរឬ។ អើ។ មរណៈ សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាន នៃមរណៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។ បេ។ ពួកសងា្ខរ។បេ។ វិញ្ញាណ សម្រចហើយ ចុះសេចក្តីមិនទៀងនៃវិញ្ញាណ មានដែរឬ។ អើ។ សេចក្តីមិនទៀង សម្រេចហើយ ចុះសេចក្តីមិនទៀង នៃសេចក្តីមិនទៀង មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណ សម្រេចហើយ ចុះជរា នៃវិញ្ញាណ មានដែរឬ។ អើ។ ជរា សម្រេចហើយ ចុះជរា នៃជរា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិញ្ញាណ សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាននៃវិញ្ញាណ មានដែរឬ។ អើ។
ID: 637825129542777247
ទៅកាន់ទំព័រ៖