ព្រះត្រៃបិដក ភាគ ៨៦

តិ​ស្សោ​បិ​កថា


 [៤៣៧] ការ​ដល់​នូវ​ព្រះ​អរហត្ត នៃ​សត្វ​ដែល​ដេក​នៅក្នុង​គភ៌ មាន​ដែរ​ឬ។ អើ។ ការ​ដល់​នូវ​ព្រះ​អរហត្ត នៃ​សត្វ​ដែល​ដេកលក់ មាន​សេចក្តី​ប្រមាទ មានសតិ​ភ្លេច មិនដឹង​ខ្លួន មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​កំពុង​យល់សប្តិ មាន​ដែរ​ឬ។ អើ។ ការ​ត្រាស់​ដឹង​ធម៌ នៃ​សត្វ​ដែល​ដេកលក់ មាន​សេចក្តី​ប្រមាទ មានសតិ​ភ្លេច មិនដឹង​ខ្លួន មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​ដល់​នូវ​ព្រះ​អរហត្ត នៃ​សត្វ​ដែល​កំពុង​យល់សប្តិ មាន​ដែរ​ឬ។ អើ។ ការ​ដល់​នូវ​ព្រះ​អរហត្ត នៃ​សត្វ​ដែល​ដេកលក់ មាន​សេចក្តី​ប្រមាទ មានសតិ​ភ្លេច មិនដឹង​ខ្លួន មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ បេ ។

ចប់ តិ​ស្សោ​បិ​កថា។


អព្យាកត​កថា


 [៤៣៨] ចិត្ត​ទាំងអស់ របស់​បុគ្គល​ដែល​កំពុង​យល់សប្តិ ជា​អព្យាក្រឹត​ឬ។ អើ ។ បុគ្គល​គប្បី​សម្លាប់សត្វ ដោយ​ការយល់​សប្តិ​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​គប្បី​សម្លាប់សត្វ ដោយ​ការយល់​សប្តិ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ចិត្ត​ទាំងអស់ របស់​បុគ្គល​ដែល​កំពុង​យល់សប្តិ ជា​អព្យាក្រឹត​ទេ។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637825243236391673
ទៅកាន់ទំព័រ៖