ព្រះត្រៃបិដក ភាគ ៨៦
[៤៤៥] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ជាធម្មជាតិចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។
[៤៤៦] ភាពនៃអាសេវនប្បច្ច័យនីមួយ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ។បេ។ ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ បុគ្គលសេពហើយ ចម្រើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌ចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈជាទីបំផុត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ភាពនៃអាសេវនប្បច្ច័យនីមួយ មាន។
ចប់ អាសេវនប្បច្ចយតាកថា។
ID: 637825244390022647
ទៅកាន់ទំព័រ៖