ព្រះត្រៃបិដក ភាគ ៨៦

ខណិក​កថា


 [៤៤៧] ពួក​ធម៌​ទាំងអស់ ប្រកបដោយ​ខណៈ​នៃ​ចិត្ត​មួយ​ឬ។ អើ។ មហាប្រឹថពី​ឋិតនៅ មហាសមុទ្រ​ឋិតនៅ ស្តេច​នៃ​ភ្នំ​ឈ្មោះ​សិនេរុ​ឋិតនៅ ទឹក​ឋិតនៅ ភ្លើង​ឋិតនៅ ខ្យល់​ឋិតនៅ ពួក​ស្មៅ និង​ឈើ​តូច​ឈើ​ធំ​ឋិតនៅ ក្នុងចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៤៨] ពួក​ធម៌​ទាំងអស់ ប្រកបដោយ​ខណៈ​នៃ​ចិត្ត​មួយ​ឬ។ អើ។ ចក្ខា​យតនៈ កើតជា​មួយ​នឹង​ចក្ខុវិញ្ញាណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខា​យតនៈ កើតជា​មួយ​នឹង​ចក្ខុវិញ្ញាណ​ឬ។ អើ។ ក្រែង​ព្រះ​សារីបុត្ត​មាន​អាយុ បាន​ពោល​ដូច្នេះ​ថា ម្នាល​អាវុសោ ចក្ខុ​កើត​ខាងក្នុង មិន​បែកធ្លាយ​មែន តែ​រូប​ខាងក្រៅ ក៏​មិន​មកកាន់​រង្វង់​នៃ​ចក្ខុ ការពិចារណា​ដ៏​សមគួរ​ដល់​ចក្ខុ និង​រូប​នោះ ក៏​មិន​មាន ការ​កើត​ប្រាកដ​នៃ​វិញ្ញាណ​ភាព ដ៏​សមគួរ​ដល់​ចក្ខុ និង​រូប​នោះ មិនទាន់​មាននៅ​ឡើយ​ទេ ម្នាល​អាវុសោ ចក្ខុ​ខាងក្នុង មិន​បែ​កធា្លយ​ផង រូប​ខាងក្រៅ មកកាន់​រង្វង់​នៃ​ចក្ខុ​ផង​មែន តែ​ការពិចារណា​ដ៏​សមគួរ​ដល់​ចក្ខុ និង​រូប​នោះ ក៏​មិន​មាន ការ​កើត​ប្រាកដ​នៃ​វិញ្ញាណ​ភាព ដ៏​សមគួរ​ដល់​ចក្ខុ និង​រូប​នោះ មិនទាន់​មាននៅ​ឡើយ​ទេ ម្នាល​អាវុសោ លុះតែ​ចក្ខុ​ខាង
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 637825244642544744
ទៅកាន់ទំព័រ៖