ព្រះត្រៃបិដក ភាគ ៨៦

ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា កាយាយតនៈ កើតជា​មួយ​នឹង​កាយវិញ្ញាណ​ទេ។
 [៤៥០] បុគ្គល​មិន​គួរ​និយាយ​ថា ពួក​ធម៌​ទាំងអស់ ប្រកបដោយ​ខណៈ​នៃ​ចិត្ត​មួយ​ទេ​ឬ។ អើ។ ពួក​ធម៌​ទាំងអស់​ទៀង ទៀងទាត់ ឋិតថេរ មាន​សភាព​មិន​ប្រែប្រួល​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ពួក​ធម៌​ទាំងអស់ ប្រកបដោយ​ខណៈ​នៃ​ចិត្ត​មួយ។

ចប់ ខណិក​កថា។
ចប់ ពាវី​សតិម​វគ្គ។


ឧទ្ទាន​នៃ​ពាវី​សតិម​វគ្គ​នោះ គឺ


និយាយ​អំពី​បរិនិព្វាន ព្រោះ​កិរិយា​មិន​លះបង់​នូវ​សញ្ញោជនៈ​តិចតួច មាន ១ ព្រះអរហន្ត មាន​កុសល​ចិត្ត បរិនិព្វាន ១ ព្រះអរហន្ត​ឋិតនៅ​ក្នុង​សេចក្តី​មិន​ញាប់ញ័រ បរិនិព្វាន ១ ការ​ត្រាស់​ដឹង​ធម៌​នៃ​សត្វ​ដេក​នៅក្នុង​គភ៌ មាន ១ ការ​ដល់​ព្រះ​អរហត្ត នៃ​សត្វ​ដេក​នៅក្នុង​គភ៌ មាន ការ​ត្រាស់​ដឹង​ធម៌​នៃ​សត្វ​កំពុង​យល់សប្តិ មាន ការ​ដល់​ព្រះ​អរហត្ត នៃ​សត្វ​កំពុង​យល់សប្តិ មាន ១ ចិត្ត​ទាំងអស់​របស់​បុគ្គល​កំពុង​យល់សប្តិ ជា​អព្យាក្រឹត ១ ភាព​នៃ​អា​សេវន​ប្ប​ច្ច័​យ មិន​មាន ១ ពួក​ធម៌​ទាំងអស់ ប្រកបដោយ​ខណៈ​នៃ​ចិត្ត​មួយ ១។
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 637825245153182334
ទៅកាន់ទំព័រ៖