ព្រះត្រៃបិដក ភាគ ៨៦

ឯកា​ធិប្បាយ​កថា


 [៤៥១] បុគ្គល​គប្បី​សេព​មេថុនធម្ម ដោយ​សេចក្តី​ប្រាថ្នា​តែមួយ​ឬ។ អើ។ បុគ្គល​មិនមែន​ជា​សមណៈ មិនមែន​ជា​ភិក្ខុ មាន​ឫស​ដាច់​ហើយ ត្រូវ​បារាជិក ដោយ​សេចក្តី​ប្រាថ្នា​តែមួយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
[៤៥២] បុគ្គល​គប្បី​សេព​មេថុនធម្ម ដោយ​សេចក្តី​ប្រាថ្នា​តែមួយ​ឬ។ អើ។ បុគ្គល​គប្បី​សម្លាប់សត្វ កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ ពោល​ពាក្យ​កុហក ពោល​ពាក្យ​ញុះញង់ ពោល​ពាក្យទ្រគោះ និយាយ​រោយរាយ កាត់​ទី-ត នៃ​ផ្ទះ ប្លន់​ពួក​អ្នកស្រុក ប្លន់​យក​ទ្រព្យ​ផ្ទះ​មួយ ឈរ​ចាំ​ដណ្តើម​ទ្រព្យ​គេ​ក្បែរផ្លូវ លួច​ប្រពន្ធ​អ្នកដទៃ ធ្វើជា​អ្នកសម្លាប់​អ្នកស្រុក សម្លាប់​អ្នក​និគម ដោយ​សេចក្តី​ប្រាថ្នា​តែមួយ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ឯកា​ធិប្បាយ​កថា។


អរហន្ត​វណ្ណ​កថា


 [៤៥៣] ពួក​អមនុស្ស​សេព​មេថុនធម្ម ដោយ​ក្លែងភេទ​ជា​ព្រះអរហន្ត​ដែរ​ឬ។ អើ។ ពួក​អមនុស្ស​សម្លាប់សត្វ ដោយ​ក្លែងភេទ​ជា​ព្រះអរហន្ត​ដែរ​ឬ។បេ។ កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 637825245478651429
ទៅកាន់ទំព័រ៖