ព្រះត្រៃបិដក ភាគ ៨៦
ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ និយាយពាក្យរោយរាយ កាត់ទី-តនៃផ្ទះ ប្លន់ពួកអ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ លួចប្រពន្ធបុគ្គលដទៃ ធ្វើអំពើសម្លាប់អ្នកស្រុក។បេ។ ធ្វើអំពើសម្លាប់អ្នកនិគម ដោយក្លែងភេទជាព្រះអរហន្តដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អរហន្តវណ្ណកថា។
ឥស្សរិយកាមការិកាកថា
[៤៥៤] ព្រះពោធិសត្វ ទៅកាន់អសុរកាយ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ ទៅកាន់នរក ទៅកាន់សញ្ជីវនរក ទៅកាន់កាលសុត្តនរក ទៅកាន់តាបននរក ទៅកាន់បតាបននរក ទៅកាន់សង្ឃាដកនរក ទៅកាន់រោរុវនរក។បេ។ ទៅកាន់អវីចិនរក ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825245760127713
ទៅកាន់ទំព័រ៖