ព្រះត្រៃបិដក ភាគ ៨៦

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះពោធិសត្វ យាងចុះ​កាន់​គព្ភ​សេយ្យា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ឬ។ អើ។ ព្រះពោធិសត្វ យាងចុះ​កាន់​គព្ភ​សេយ្យា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ដែរ​ឬ។ មិន​មាន​ទេ។ ប្រសិនបើ ព្រះពោធិសត្វ យាងចុះ​កាន់​គព្ភ​សេយ្យា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស ពាក្យ​ដូច្នេះ មិន​មាន​ក្នុង​ព្រះ​សូត្រ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះពោធិសត្វ យាងចុះ​កាន់​គព្ភ​សេយ្យា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ទេ។
 [៤៥៨] ព្រះពោធិសត្វ បាន​ធ្វើ​ទុក្ករកិរិយា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ឬ។ អើ។ ព្រះពោធិសត្វ យល់ថា​លោក​ទៀង ដូច្នេះ យល់ថា លោក​មិន​ទៀង ដូច្នេះ យល់ថា លោកមា​នទី​បំផុត ដូច្នេះ។បេ។ ថា លោក​មិន​មាន​ទីបំផុត ដូច្នេះ ថា ជីវិត​នោះ​ក៏​គឺ​សរីរៈ​នោះ​ដូច្នេះ ថា ជីវិត​ដទៃ សរីរៈ​ដទៃ ដូច្នេះ ថា សត្វ​ស្លាប់​ហើយ​កើត​ទៀត ដូច្នេះ ថា សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត ដូច្នេះ ថា សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មាន មិនកើត​ទៀត​ក៏​មាន ដូច្នេះ។បេ។ ថា សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មិនមែន មិនកើត​ទៀត​ក៏​មិនមែន ដូច្នេះ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 637825246284671620
ទៅកាន់ទំព័រ៖