ព្រះត្រៃបិដក ភាគ ៨៦

 [៤៥៩] ព្រះពោធិសត្វ បាន​ធ្វើ​ទុក្ករកិរិយា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ឬ។ អើ។ ព្រះពោធិសត្វ បាន​ធ្វើ​ទុក្ករកិរិយា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ដែរ​ឬ។ មិន​មាន​ទេ។ ប្រសិនបើ ព្រះពោធិសត្វ​បាន​ធ្វើ​ទុក្ករកិរិយា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស ពាក្យ​ដូច្នេះ មិន​មាន​ក្នុង​ព្រះ​សូត្រ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះពោធិសត្វ​បាន​ធ្វើ​ទុក្ករកិរិយា ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ទេ។
 [៤៦០] ព្រះពោធិសត្វ បាន​ធ្វើ​អំ​ពើ​មិន​ញុំាង​សត្វ​ឲ្យ​ក្តៅ ឧទ្ទិសចំពោះ​គ្រូ​ដទៃ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ឬ។ អើ។ ព្រះពោធិសត្វ យល់ថា លោក​ទៀង ដូច្នេះ។បេ។ យល់ថា សត្វ​កើត​ទៀត ក៏​មិនមែន មិនកើត​ទៀត ក៏​មិនមែន ដូច្នេះ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះ​គ្រូ​ដទៃ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ឬ។ អើ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះ​គ្រូ​ដទៃ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ដែរ​ឬ។ មិន​មាន​ទេ។
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 637825246529671621
ទៅកាន់ទំព័រ៖