ព្រះត្រៃបិដក ភាគ ៨៦

ប្រសិនបើ ព្រះពោធិសត្វ ឧទ្ទិសចំពោះ​គ្រូ​ដទៃ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស ពាក្យ​ដូច្នេះ មិន​មាន​ក្នុង​ព្រះ​សូត្រ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះពោធិសត្វ ឧទ្ទិសចំពោះ​គ្រូ​ដទៃ ព្រោះ​ហេតុ​ធ្វើ​សេចក្តី​ប្រាថ្នា​ឥស្សរិយយស​ទេ។

ចប់ ឥស្សរិយ​កាម​ការិកា​កថា។


រាគ​ប្ប​ដិ​រូប​កា​ទិ​កថា


 [៤៦១] មិនមែន​រាគៈ ប្រៀប​ដោយ​រាគៈ មាន​ដែរ​ឬ។ អើ។ មិនមែន​ផស្សៈ ប្រៀប​ដោយ​ផស្សៈ មាន មិនមែន​វេទនា ប្រៀប​ដោយ​វេទនា មាន មិនមែន​សញ្ញា ប្រៀប​ដោយ​សញ្ញា មាន មិនមែន​ចេតនា ប្រៀប​ដោយចេតនា មាន មិនមែន​ចិត្ត ប្រៀប​ដោយចិត្ត មាន មិនមែន​សទ្ធា ប្រៀប​ដោយ​សទ្ធា មាន មិនមែន​វីរិយៈ ប្រៀប​ដោយ​វីរិយៈ មាន មិនមែន​សតិ ប្រៀប​ដោយ​សតិ មាន មិនមែន​សមាធិ ប្រៀប​ដោយ​សមាធិ មាន មិនមែន​បញ្ញា ប្រៀប​ដោយ​បញ្ញា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ មិនមែន​ទោសៈ ប្រៀប​ដោយ​ទោសៈ មាន មិនមែន​មោហៈ ប្រៀប​ដោយ​មោហៈ មិនមែន​កិលេស ប្រៀប​ដោយ​កិលេស មាន​ដែរ​ឬ។ អើ។ មិនមែន​ផស្សៈ ប្រៀប​ដោយ​ផស្សៈ មាន។បេ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 637825246807952832
ទៅកាន់ទំព័រ៖