ព្រះត្រៃបិដក ភាគ ៨៦

មិនមែន​បញ្ញា ប្រៀប​ដោយ​បញ្ញា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ រាគ​ប្ប​ដិ​រូប​កា​ទិ​កថា។


អបរិ​និ​ប្ផ​ន្ន​កថា


 [៤៦២] រូប មិន​សម្រេច​ទេ​ឬ។ អើ។ រូប មិនមែន​ជា​អនិច្ច​ធម៌ មិនមែន​ជា​សង្ខតធម៌ មិនមែន​ជា​បដិ​ច្ច​សមុ​ប្ប​ន្ន​ធម៌ មិនមែន​ជា​ខយ​ធម៌ មិនមែន​ជា​វយ​ធម៌ មិនមែន​ជា​វិរាគធម៌ មិនមែន​ជា​និរោធ​ធម៌ មិនមែន​ជា​វិបរិណាមធម៌​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប​ជា​អនិច្ច​ធម៌ ជា​សង្ខតធម៌ ជា​បដិ​ច្ច​សមុ​ប្ប​ន្ន​ធម៌ ជា​ខយ​ធម៌ ជា​វយ​ធម៌ ជា​វិរាគធម៌ ជា​និរោធ​ធម៌ ជា​វិបរិណាមធម៌​ឬ។ អើ។ ប្រសិនបើ រូប​ជា​អនិច្ច​ធម៌ ជា​សង្ខតធម៌។បេ។ ជា​វិបរិណាមធម៌ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​មិន​សម្រេច​ទេ។
 [៤៦៣] ទុក្ខ សម្រេច​ហើយ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ រូប​មិន​ទៀង​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ រូប​មិន​ទៀង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទុក្ខ សម្រេច​ហើយ​ទេ។
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 637825247107506959
ទៅកាន់ទំព័រ៖