ព្រះត្រៃបិដក ភាគ ៨៦
[៤៦៤] វេទនា។បេ។ សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ។បេ។ ចក្ខាយតនៈ។បេ។ ធម្មាយតនៈ។បេ។ ចក្ខុធាតុ។បេ។ ធម្មធាតុ។បេ។ ចក្ខុន្រ្ទិយ។បេ។
[៤៦៥] អញ្ញាតាវិន្រ្ទិយ មិនសម្រេចទេឬ។ អើ។ អញ្ញាតាវិន្រ្ទិយ មិនមែនជាអនិច្ចធម៌។បេ។ មិនមែនជាវិបរិណាមធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអញ្ញាតាវិន្រ្ទិយជាអនិច្ចធម៌ ជាសង្ខតធម៌។បេ។ ជាវិបរិណាមធម៌ឬ។ អើ។ ប្រសិនបើ អញ្ញាតាវិន្រ្ទិយ ជាអនិច្ចធម៌ ជាសង្ខតធម៌ ជាបដិច្ចសមុប្បន្នធម៌ ជាខយធម៌ ជាវយធម៌ ជាវិរាគធម៌ ជានិរោធធម៌ ជាវិបរិណាមធម៌ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អញ្ញាតាវិន្រ្ទិយ មិនសម្រេចទេ។
[៤៦៦] ទុក្ខ សម្រេចហើយឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ អញ្ញាតាវិន្រ្ទិយមិនទៀងទេឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ អញ្ញាតាវិន្រ្ទិយមិនទៀង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទុក្ខ សម្រេចហើយទេ។
ចប់ អបរិនិប្ផន្នកថា។
ចប់ តេវីសតិមវគ្គ។
ID: 637825247422521088
ទៅកាន់ទំព័រ៖