ព្រះត្រៃបិដក ភាគ ៨៦
សំវរកម្មន្តិកថា
[៤៥] ការសង្រួម ជាកម្មឬ។ អើ។ ការសង្រួមចក្ខុន្ទ្រិយ ជាចក្ខុកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសង្រួមសោតិន្រ្ទិយ។បេ។ ការសង្រួមឃានិន្ទ្រិយ។បេ។ ការសង្រួមជិវ្ហិន្ទ្រិយ។បេ។ ការសង្រួមកាយិន្រ្ទិយ ជាកាយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ ការសង្រួមកាយិន្ទ្រិយ ជាកាយកម្មឬ។ អើ។ ការសង្រួមចក្ខុន្ទ្រិយ ជាចក្ខុកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសង្រួមកាយិន្ទ្រិយ ជាកាយកម្មឬ។ អើ។ ការសង្រួមសោតិន្ទ្រិយ។បេ។ ការសង្រួមឃានិន្ទ្រិយ។បេ។ ការសង្រួមជិវិ្ហន្ទ្រិយ ជាជិវ្ហាកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ ការសង្រួមមនិន្រ្ទិយ ជាមនោកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសង្រួមមនិន្រ្ទិយ ជាមនោកម្មឬ។ អើ។ ការសង្រួមចក្ខុន្រ្ទិយ ជាចក្ខុកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការសង្រួមមនិន្រ្ទិយ ជាមនោកម្មឬ។ អើ។ ការសង្រួមសោតិន្រ្ទិយ។បេ។ ការសង្រួមឃានិន្រ្ទិយ។បេ។ ការសង្រួមជិវ្ហិន្រ្ទិយ។បេ។ ការសង្រួមកាយិន្រ្ទិយ ជាកាយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825130210913958
ទៅកាន់ទំព័រ៖