ព្រះត្រៃបិដក ភាគ ៨៦
[៤៦] ការមិនសង្រួម ជាកម្មដែរឬ។ អើ។ ការមិនសង្រួមចក្ខុន្រ្ទិយ ជាចក្ខុកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការមិនសង្រួមសោតិន្រ្ទិយ។បេ។ ការមិនសង្រួមឃានិន្រ្ទិយ។បេ។ ការមិនសង្រួមជិវ្ហិន្រ្ទិយ។បេ។ ការមិនសង្រួមកាយិន្រ្ទិយ ជាកាយកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ ការមិនសង្រួមកាយិន្រ្ទិយ ជាកាយកម្មដែរឬ។ អើ។ ការមិនសង្រួមចក្ខុន្រ្ទិយ ជាចក្ខុកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការមិនសង្រួមកាយិន្រ្ទិយ ជាកាយកម្មដែរឬ។ អើ។ ការមិនសង្រួមសោតិន្រ្ទិយ។បេ។ ការមិនសង្រួមឃានិន្រ្ទិយ។បេ។ ការមិនសង្រួមជិវិ្ហន្រ្ទិយ ជាជិវ្ហាកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការមិនសង្រួមមនិន្ទ្រិយ ជាមនោកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការមិនសង្រួមមនិន្រ្ទិយ ជាមនោកម្មដែរឬ។ អើ។ ការមិនសង្រួមចក្ខុន្ទ្រិយ ជាចក្ខុកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ការមិនសង្រួមមនិន្ទ្រិយ ជាមនោកម្មឬ។ អើ។ ការមិនសង្រួមសោតិន្ទ្រិយ។បេ។ ការមិនសង្រួមឃានិន្ទ្រិយ។បេ។ ការមិនសង្រួមជិវ្ហិន្ទ្រិយ។បេ។ ការមិនសង្រួមកាយិន្ទ្រិយ ជាកាយកម្មដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825130442810696
ទៅកាន់ទំព័រ៖