ព្រះត្រៃបិដក ភាគ ៨៦

 [៤៧] បុគ្គល​មិន​គួរ​និយាយ​ថា ការ​សង្រួម​ក្តី ការ​មិន​សង្រួម​ក្តី ជា​កម្ម​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា មា្ន​លភិ​ក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​នូវ​រូប​ដោយ​ចក្ខុ ហើយ​កាន់​យក​នូវ​និមិត្ត។បេ។ មិន​កាន់​យក​នូវ​និមិត្ត ឮនូវ​សំឡេង​ដោយ​ត្រចៀក។បេ។ ដឹង​ច្បាស់​នូវ​ធម៌​ដោយចិត្ត កាន់​យក​នូវ​និមិត្ត។បេ។ មិន​កាន់​យក​នូវ​និមិត្ត ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ការ​សង្រួម​ក្តី ការ​មិន​សង្រួម​កី្ត ក៏​ជា​កម្ម​ដែរ។

ចប់ សំ​វរ​កម្មន្តិ​កថា។


កម្មក​ថា


 [៤៨] កម្ម​ទាំងអស់ ប្រកបដោយ​វិបាក​ដែរ​ឬ។ អើ។ ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ដែរ​ឬ។ អើ។ ចេតនា ប្រកបដោយ​វិបាក និង​អព្យាក្រឹត ប្រកបដោយ​វិបាក​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចេតនា​ទាំងអស់ ប្រកបដោយ​វិបាក​ដែរ​ឬ។ អើ។ ចេតនា​ជា​កិរិយា និង​អព្យាក្រឹត ប្រកបដោយ​វិបាក​ដែរ​ឬ។
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637825130768435998
ទៅកាន់ទំព័រ៖